News&Event

សូមអបអរសាទរដល់អ្នកដែលបានចូលរួម និងក្រុមទាំងអស់ ហើយជាពិសេសអ្នកដែលបានឈ្នះពានរង្វាន់ KIRISU Vivonam Youth Chamionships ឆ្នាំ 2023 ដែលបានបញ្ចប់កាលពីម្សិលមិញនេះ។ យើងទាំងអស់គ្នាពិតជាមានមោទនភាពចំពោះអ្នកខ្លាំងណាស់ សូមសំណាងល្អដល់អ្នកទាំងអស់គ្នាក្នុងការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ។ យើងមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយ និងគាំទ្រដំណើរឆ្ពោះទៅរកមេដាយរបស់អ្នក។

ពួកយើងពិតជារីករាយណាស់ចំពោះដំណើរទស្សនៈកិច្ចសិក្សា មកកាន់កសិដ្ឋាន គិរីសួគ៌ របស់សិស្សានុសិស្សមកពីសាលាអន្តរជាតិ ICS ❤️ ប៉ុន្មានថ្ងៃមុននេះ។ យើងពិតជារីករាយ និងមានមោទនភាពនៅពេលដែលយើងបានឃើញកូនខ្មែរជំនាន់ក្រោយរំភើបចិត្ត ក្នុងការស្វែងយល់បន្ថែមអំពីផលិតផលទឹកដោះគោលំដាប់ពិភពលោក🥛ដែលផលិតនៅក្នុងប្រទេសរបស់យើង។ អរគុណសម្រាប់ការគាំទ្រ 🙏

ពិតជាការចាប់ផ្តេីមដ៏ល្អសម្រាប់សប្តាហ៍នេះមែន❤️️! បន្ទាប់ពីឆ្លងកាត់ដំណេីរការជ្រេីសរេីសដ៏ស្វិតស្វាញមក​ ទីបំផុតគិរីសួគ៌ត្រូវបានជ្រេីសរេីសជាដៃគូនៃគម្រោងចិញ្ចឹមអនាគត​ HARVEST III​ របស់​ USAID 👏🏼👏🏼👏🏼។ ពួកយេីងប្តេជ្ញាថានឹងបន្តបំពេញការងារអោយអស់លទ្ធភាពដេីម្បីក្លាយជាមោទនភាពនៃប្រទេសយេីង 💪🇰🇭